តើខ្ញុំត្រូវបង់ថ្លៃសេវាអ្វីខ្លះ?
- រាល់ថ្លៃសេវា និងប្រាក់ពន្ធផ្សេងៗគឺត្រូវបានបូកបញ្ចូលក្នុងបុព្វលាភធានារ៉ាបរងសរុបនៃបណ្ណសន្យារ៉ាបរង។ ម្ចាស់បណ្ណសន្យារ៉ាប់រងមិនតម្រូវឲ្យបង់ថ្លៃសេវាអ្វីឡើយ។
តើខ និងលក្ខខណ្ឌអ្វីខ្លះដែលខ្ញុំត្រូវដឹង?
- សារៈសំខាន់នៃការបង្ហាញព័ត៌មាន៖ លោកអ្នកត្រូវបង្ហាញការពិតជាសារវន្តទំាងអស់ ដូចជាស្ថានភាពសុខភាព អាយុពិតប្រាកដ
- រយៈពេលពិចារណាចុងក្រោយ៖ លោកអ្នកអាចស្នើសុំលុបចោលបណ្ណសន្យារ៉ាប់រង ដោយធ្វើការប្រគល់ជូនវិញនូវបណ្ណសន្យារ៉ាប់រងក្នុងរយៈពេល 15ថ្ងៃគិតចាប់ពីថ្ងៃដែលលោកអ្នកទទួលបានបណ្ណសន្យារ៉ាប់រង ប្រសិនបើការធានារ៉ាប់រងក្រោមបណ្ណសន្យារ៉ាប់រងនោះមិនស្របទៅតាមបំណងរបស់លោកអ្នក។ បុព្វលាភធានារ៉ាប់រងដែលលោកអ្នកបានបង់ (ដោយកាត់ កងចេញនូវថ្លៃពិនិត្យសុខភាព បើមាន) នឹងត្រូវបានបង្វិលសងលោកអ្នកវិញ។
- ចំនួនទឹកប្រាក់បន្ថែមបង្គរក្នុងមួយឆ្នំា គឺអាស្រ័យលើហានិភ័យទៅតាមអាយុរបស់លោកអ្នក ហើយក្រុមហ៊ុននឹងប្រកាសនូវចំណាយផ្សេងៗទាក់ទងនឹងសេវាធានារ៉ាប់រង និងអត្រាភាគលាភផ្សេងៗដែលមានជារៀងរាល់ឆ្នំា។
- ប្រសិនបើលោកអ្នកលុបចោលបណ្ណសន្យារ៉ាប់រងមុនពេលលោកអ្នកឈានដល់អាយុ 60ឆ្នំា ឬដោយសារលាឈប់ពីក្រុមហ៊ុន ឬសមាគមនោះចំនួនទឹកប្រាក់បន្ថែមបង្គរនឹងត្រូវបានទូទាត់ជូនលោកអ្នក។ ប៉ុន្តែទឹកប្រាក់បន្ថែមបង្គរនេះនឹងមិនត្រូវបានទូទាត់ជូនក្នុងអំឡុងពេល 12ខែដំបូងនៃឆ្នំាបណ្ណសន្យារ៉ាប់រងមានសុពលភាពឡើយដូចមានចែងនៅក្នុងវិញ្ញាបនបត្រនៃការធានារ៉ាប់រងអាយុជីវិត។
- លោកអ្នកនឹងពេញចិត្តនូវផលិតផលធានារ៉ាប់រងអាយុជីវិតដែលលោកអ្នកបានជ្រើសរើស ហើយចំនួនបុព្វលាភធានារ៉ាប់រងដែលលោកអ្នកត្រូវបង់គឺអាស្រ័យទៅតាមលទ្ធភាពរបស់លោកអ្នកក្នុងរយៈពេលនៃបណ្ណសន្យារ៉ាប់រង។
- រាល់ការស្នើសុំធានារ៉ាប់រងត្រូវឆ្លងកាត់ការអនុម័តរបស់នាយកដ្ឋានវាយតម្លៃហានិភ័យធានារ៉ាប់រង។
ខ្ញុំអាចលុបចោលបណ្ណសន្យារ៉ាប់រងរបស់ខ្ញុំបានទេ?
- លោកអ្នកអាចស្នើសុំលុបចោលបណ្ណសន្យារ៉ាប់រងបានដោយគ្រាន់តែធ្វើការជូនដំណឹងជាលាយលក្ខណ៍អក្សរមកកាន់ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ អឹសួរ៉ិនស៍ (ខេមបូឌា) ភីអិលស៊ី។ ក៏ប៉ុន្តែការទិញនូវផលិតផលធានារ៉ាប់រងគឺជាការវិនិយោគផ្នែកហិរញ្ញវត្ថុរយៈពេលវែងសម្រាប់ជាអត្ថប្រយោជន៍របស់សមាជិកក្រុមគ្រួសាររបស់លោកអ្នក។ ហេតុដូច្នេះ លោកអ្នកត្រូវពិចារណាឲ្យបានល្អិតល្អន់មុននឹងធ្វើការសម្រេចចិត្តលុបចោលបណ្ណសន្យារ៉ាប់រង។
- ប្រសិនបើលោកអ្នកមិនបានបង់បុព្វលាភធានារ៉ាប់រងក្នុងរយៈពេលអនុគ្រោះនោះទេបណ្ណសន្យារ៉ាប់រងរបស់លោកអ្នកនឹងអស់សុពលភាពបណ្តោះអាសន្ន ហើយក្រុមហុននឹងទូទាត់ទឹកប្រាក់បន្ថែមបង្គរជូនលោកអ្នកប្រសិនបើបណ្ណសន្យារ៉ាប់រងមានសុពលភាពលើសពី 12ខែ។
តើខ្ញុំត្រូវធ្វើអ្វីខ្លះ ប្រសិនបើអាសយដ្ឋានទំនាក់ទំនងរបស់ខ្ញុំមានការផ្លាស់ប្តូរ?
- សូមលោកអ្នកទាក់ទងមកក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ អឹសួរ៉ិនស៍ (ខេមបូឌា) ភីអិលស៊ី ប្រសិនបើអាសយដ្ឋានទំនាក់ទំនងរបស់លោកអ្នកមានការផ្លាស់ប្តូរ ដើម្បីប្រាកដថាក្រុមហ៊ុនអាចជូនដំណឹងទៅកាន់លោកអ្នកបានទាន់ពេលវេលា។