តើករណីមិនធានាជាចម្បងមានអ្វីខ្លះក្រោមបណ្ណសន្យារ៉ាប់រងនេះ?
អត្ថប្រយោជន៍ករណីមរណភាព៖
- ករណីអ្នកត្រូវបានធានារ៉ាប់រងទោះមានស្មារតីប្រក្រតី ឬមិនប្រក្រតីក្តី ធ្វើអត្តឃាតក្នុងរយៈពេល 24ខែគិតចាប់ពីកាលបរិច្ឆេទបណ្ណសន្យារ៉ាប់រងមានសុពលភាព ឬកាលបរិច្ឆេទដាក់ឲ្យអនុវត្តឡើងវិញនៃបណ្ណសន្យារ៉ាប់រងដោយយកកាលបរិច្ឆេទចុងក្រោយគេ ហើយបណ្ណសន្យារ៉ាប់រងនឹងអស់សុពលភាព ដោយក្រុមហ៊ុននឹងបង្វិលសងបុព្វលាភធានារ៉ាប់រងដែលបានបង់បន្ទាប់ពីកាត់កងនូវបំណុលដែលមានក្រោមបណ្ណសន្យារ៉ាប់រងនេះបើមាន។
- អត្ថប្រយោជន៍ករណីមរណភាពនឹងមិនត្រូវបានទូទាត់ ប្រសិនបើមរណភាពនោះគឺបណ្តាលមកពីការប្រព្រឹត្ត ឬប៉ុនប៉ងប្រព្រឹត្តបទល្មើស។
ករណីពិការភាពទំាងស្រុង និងជាអចិន្ត្រៃយ៍៖
មានករណីមួយចំនួនដែលក្រុមហ៊ុននឹងមិនធ្វើការទូទាត់នូវអត្ថប្រយោជន៍ករណីពិការភាពទំាងស្រុង និងជាអចិន្ត្រៃយ៍ ឧទាហរណ៍ដូចជា៖
- ការធ្វើអត្តឃាត ឬប៉ុនប៉ងធ្វើអត្តឃាត ឬធ្វើឲ្យរបួសខ្លួនឯងទោះមានស្មារតីប្រក្រតី ឬមិនប្រក្រតីក្តី ឬបណ្តាលមកពីការបង្ករបួសដោយចេតនា
- ការប្រព្រឹត្តបទល្មើស
- ឋិតនៅក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ឬគ្រឿងញៀន ឬសារជាតិញៀន
- មានឆ្លងមេរោគអេដស៍ ឬមានជាប់ពាក់ព័ន្ធនឹងវីរុសហ៊ីវ (HIV)
មរណភាពដោយសារគ្រោះថ្នាក់
លោកអ្នកនឹងមិនទទួលបានការធានារ៉ាប់រង ប្រសិនបើមរណភាពដោយសារគ្រោះថ្នាក់នោះបណ្តាលមកពីករណីមិនធានាដូចខាងក្រោម៖
- ការបង្ករបួស ឬប៉ុនប៉ងបង្ករបួសដោយខ្លួនឯងទោះជាមានស្មារតីប្រក្រតី ឬ មិនប្រក្រតីក្តី
- ឋិតក្រោមឥទ្ធិពលនៃគ្រឿងស្រឹង ឬគ្រឿងញៀន ឬសារជាតិណាកូទីន
- ការប្រព្រឹត្តល្មើស ឬប៉ុនប៉ងប្រព្រឹត្តល្មើសបទបញ្ញត្តិច្បាប់ជាធរមាន ឬឋិតក្រោមការចាប់ខ្លួន
- ការចូលរួមក្នុងការប្រណំាងគ្រប់ប្រភេទ លើកលែងតែការប្រណំាងថ្មើរជើង