រៀបចំផែនការដ៏ល្អមួយសម្រាប់ការសិក្សារបស់បុត្រធីតារបស់លោកអ្នក!

ឪពុកម្ដាយគ្រប់រូបតែងតែចង់ឱ្យបុត្រាបុត្រីរបស់ខ្លួនមានអនាគតត្រចះត្រចង់។​ នៅពេលដែលយើងចាប់ផ្ដើមមានគ្រួសារមួយ គ្រប់គោលដៅ និងសកម្មភាពរបស់យើងទាំងអស់សុទ្ធតែផ្ដោតលើអនាគតបុត្រាបុត្រីជាទីស្រលាញ់របស់យើងទាំងអស់គ្នា គឺការផ្ដល់ឱ្យពួកគាត់នូវការអប់រំដ៏ល្អបំផុតសម្រាប់អនាគតរបស់ពួកគាត់ចាប់ពីថ្នាក់មត្តេយ្យរហូតដល់មហាវិទ្យាល័យ។

 

ការរៀបចំផែនការថវិកាសម្រាប់ថ្នាក់មហាវិទ្យាល័យសម្រាប់កូនៗ មិនមែនជារឿងមួយដែលងាយស្រួលទេ។ តម្លៃសិក្សាថ្នាក់មហាវិទ្យាល័យនៅលើពិភពលោកភាគច្រើនមានតម្លៃរហូតដល់រាប់ម៉ឺនដុល្លារ។

 

តម្លៃសិក្សាខាងលើហាក់មើលទៅដូចជាច្រើនខ្លាំង និងពិបាកសន្សំប៉ុន្តែមិនមែនមិនអាចធ្វើបាននោះទេ។ សំនួរជាច្រើនអាចផុសនៅក្នុងគំនិតរបស់លោកអ្នក​ ៖

 

តើខ្ញុំត្រូវធ្វើយ៉ាងណាដើម្បីសន្សំថវិកាដ៏ច្រើនបែបនេះហើយនៅតែអាចទ្រទ្រង់ជីវភាពគ្រួសារប្រចាំថ្ងៃបាន?

 

តើក្រុមគ្រួសាររបស់ខ្ញុំនឹងរស់នៅរបៀបណាបើសិនជាមានគ្រោះអកុសលកើតឡើងចំពោះខ្ញុំ ហើយខ្ញុំលែងមានសមត្ថភាពអាចរកចំនូលសម្រាប់គ្រួសារបាន?​ តើផែនការសន្សំសម្រាប់ការសិក្សារបស់កូនខ្ញុំអាចនឹងត្រូវរលាយទេ?

 

ហ្វតតេឡាយហ្វ៍ អាចជួយលោកអ្នកដោះស្រាយបញ្ហាខាងលើនេះបាន។ បណ្ណសន្យារ៉ាប់រងអាយុជីវិតសម្រាប់ការសិក្សារបស់យើងខ្ញុំ​ ធានាជូនលោកអ្នកថា មិនថាមានរឿងអ្វីកើតឡើងក៏ដោយ បុត្រាបុត្រីរបស់លោកអ្នកច្បាស់ជាមានលិទ្ធភាពគ្រប់គ្រាន់ក្នុងការបញ្ចប់ការសិក្សារបស់ពួកគាត់។ បណ្ណសន្យារ៉ាប់រងនេះអាចឱ្យលោកអ្នកទុកថវិកាមួយផ្នែកតូចជារៀងរាល់ខែសម្រាប់រយៈពេល 10 ដល់ 17ឆ្នាំ។ បណ្ណសន្យារ៉ាប់រងនេះក៏អាចធានាជូនលោកអ្នកថា បើសិនជាមានគ្រោះអកុសលកើតឡើងចំពោះលោកអ្នក ក្រុមគ្រួសារ និងបុត្រាបុត្រីជាទីស្រលាញ់របស់លោកអ្នកនឹងទទួលបានកញ្ចប់ថវិកាសម្រាប់ការសិក្សារបស់ពួកគាត់។

 

មិនត្រឹមតែប៉ុណ្ណោះ លោកអ្នកនឹងទទួលបានកញ្ចប់ថវិកាសន្សំនេះវិញភ្លាមរួមទាំងកញ្ចប់អត្ថប្រយោជន៍ពិសេសនៅពេលបណ្ណសន្យារ៉ាប់រងដល់កាលកំណត់ថែមទៀតផង។

 

 

លោក​ បញ្ញា មានកូនស្រីអាយុ 3ឆ្នាំ ម្នាក់។ គាត់មានការព្រួយបារម្ភពីជំងឺកូវីដ-19​ នៅព្រះរាជាណាចក្រកម្ពុជាយ៉ាងខ្លាំង។ ហេតុនេះហើយបានជាគាត់ព្យាយាមស្វែងរកដំណោះស្រាយដើម្បីធានាសុវត្ថិភាពអនាគតក្រុមគ្រួសាររបស់គាត់ ជាពិសេសបើសិនមានគ្រោះអកុសលកើតឡើងចំពោះរូបគាត់ផ្ទាល់។

 

លោក បញ្ញា គឺជាអ្នកជំនួញម្នាក់ដែលត្រូវធ្វើដំណើរចេញចូលក្រៅប្រទេស និងជួបមនុស្សជាញឹកញាប់។ ដោយសារមុខរបររបស់គាត់មានហានិភ័យខ្ពស់ ជាពិសេសនៅក្នុងពេលនៃការឆ្លងជំងឺសកលកដ៏កាចសាហាវនេះ គាត់មានការព្រួយបារម្ភជាខ្លាំងលើសុវត្ថិភាពហិរញ្ញវត្ថុរបស់ក្រុមគ្រួសារគាត់ និងអនាគតរបស់កូនស្រីរបស់គាត់ ប្រសិនជាមានគ្រោះអកុសលកើតមានឡើងទៅលើគាត់។ ដូច្នេះ គាត់ក៏បានសម្រេចចិត្តចុះឈ្មោះប្រើប្រាស់បណ្ណសន្យារ៉ាប់រងអាយុជីវិតសម្រាប់ការសិក្សា។

 

បណ្ណសន្យារ៉ាប់រងអាយុជីវិតសម្រាប់ការសិក្សាផ្ដល់ជូនគាត់នូវការលើកទឹកចិត្តជាសាច់ប្រាក់ចំនួន $100 សម្រាប់កូនស្រីរបស់គាត់នៅពេលគាត់មានអាយុ 12ឆ្នាំ ។ មិនត្រឹមតែប៉ុណ្ណោះគាត់នឹងទទួលបានអត្ថប្រយោជន៍ពិសេសចំនួន $5,400 បន្ថែមលើអត្ថប្រយោជន៍ដល់កាលកំណត់ចំនួន $18,000 នៅពេលបណ្ណសន្យារ៉ាប់រងដល់កាលកំណត់ថែមទៀតផង នាំឱ្យអត្ថប្រយោជន៍សរុបដែលគាត់នឹងទទួលបានគឺ $23,400 ដែលជាអត្ថប្រយោជន៍ពិសេសបន្ថែមរហូតដល់ 30% លើប្រាក់សន្សំរបស់គាត់។

 

 

 

 

អត្ថប្រយោជន៍ដែលនឹងទទួលបាននៅពេលដល់កាលកំណត់គឺល្អហើយ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះគឺ លោក បញ្ញា មិនចាំបាច់បារម្ភពីអនាគតក្រុមគ្រួសាររបស់គាត់ ប្រសិនបើគាត់ជួបគ្រោះអកុសលទៀតទេ។ បណ្ណសន្យារ៉ាប់រងនេះអនុញ្ញាតឱ្យគាត់មានលំនឹងផ្លូវចិត្ត ព្រោះមិនថាមានរឿងអ្វីកើតឡើងក៏ដោយក៏ក្រុមគ្រួសាររបស់គាត់មានថវិកាគ្រប់គ្រាន់សម្រាប់ឱ្យកូនស្រីរបស់គាត់បញ្ចប់ការសិក្សាបានដែរ។

 

ការធ្វើឱ្យក្រុមគ្រួសាររបស់លោកអ្នកមានអនាគតដ៏ត្រចះត្រចង់តម្រូវឱ្យលោកអ្នកអនុវត្តតែប៉ុន្មានជំហាននេះតែប៉ុណ្ណោះ។

 

សូមទាក់ទងមកយើងខ្ញុំតាមរយៈលេខទូរសព្ទ 023 885 077 098 802 802 ។​ យើងខ្ញុំនឹងជួយលោកអ្នកសម្រេចគោលបំណងគ្រួសារដែលលោកអ្នកប្រាថ្នាចង់បាន!

 

#ហ្វតតេឡាយហ្វ៍ #បណ្ណសន្យារ៉ាប់រងអាយុជីវិតសម្រាប់ការសិក្សា