របៀបបង់បុព្វលាភធានារ៉ាប់រងតាមរយៈកម្មវិធី App ក្នុងទូរស័ព្ទដៃរបស់ធនាគារសហការណ៍
ខាងក្រោមនេះ គឺជាដំណាក់កាលនីមួយៗនៃការទូទាត់បុព្វលាភធានារ៉ាប់រង តាមរយៈកម្មវិធីលើទូរស័ព្ទដៃ របស់ធនាគារសហការណ៍៖
- បង់បុព្វលាភធានារ៉ាប់រងតាមធនាគារ អេប៊ីអេ (ABA)
- ជំហ៊ានទី១៖ ចូលទៅកាន់កម្មវិធី ABA App ក្នុងទូរស័ព្ទដៃ របស់លោកអ្នក រួចចុច ទូទាត់ប្រាក់ (Payments)
- ជំហ៊ានទី២៖ ជ្រើសរើសយក ធានារ៉ាប់រង (Insurance)
- ជំហ៊ានទី៣៖ ជ្រើសរើសយក ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Forte Life Assurance
- ជំហ៊ានទី៤៖ បំពេញលេខបណ្ណសន្យារ៉ាប់រងអាយុជីវិត (Policy Number) 12ខ្ទង់ រួចបំពេញចំនួនទឹកប្រាក់ (Amount) បន្ទាប់មកចុច បង់ឥឡូវ (Pay Now)
- ជំហ៊ានទី៥៖ ផ្ទៀងផ្ទាត់ ចំនួនទឹកប្រាក់ (Amount) លេខបណ្ណសន្យារ៉ាប់រង និងឈ្មោះម្ចាស់បណ្ណសន្យារ៉ាប់រង បន្ទាប់មកចុច បញ្ជាក់ (Confirm)
- ជំហ៊ានទី៦៖ វាយបញ្ចូលលេខកូដសម្ងាត់4ខ្ទង់ របស់គណនីធនាគារលោកអ្នកជាការស្រេច។
- បង់បុព្វលាភធានារ៉ាប់រងតាមធនាគារឯកទេស វីង (Wing)
- ជំហ៊ានទី១៖ ចូលទៅកាន់កម្មវិធី Wing App ក្នុងទូរស័ព្ទដៃ របស់លោកអ្នក ហើយចុចបង់វិក្កយបត្រ (Bills Payment)
- ជំហ៊ានទី២៖ ជ្រើសរើសយក ធានារ៉ាប់រង (Insurance)
- ជំហ៊ានទី៣៖ ជ្រើសរើសយក ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Forte Life Assurance (Cambodia) Plc.
- ជំហ៊ានទី៤៖ បំពេញលេខបណ្ណសន្យារ៉ាប់រងអាយុជីវិត (Policy Number) 12ខ្ទង់ រួចបំពេញចំនួនទឹកប្រាក់(Amount) បន្ទាប់មកចុច បង់ (Pay)
- ជំហ៊ានទី៥៖ ផ្ទៀងផ្ទាត់ ចំនួនទឹកប្រាក់ (Amount) លេខបណ្ណសន្យារ៉ាប់រងអាយុជីវិត (Policy Number) បន្ទាប់មកចុច បន្ត (Continue)
- ជំហ៊ានទី៦៖ វាយបញ្ជូលលេខកូដសំងាត់4ខ្ទង់ របស់គណនីធនាគាលោកអ្នកជាការស្រេច។
- បង់បុព្វលាភធានារ៉ាប់រងតាមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ (AMK)
- ជំហ៊ានទី១៖ លោកអ្នកត្រូវមានគណនីជាមួយនឹង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ សូមដោនលោត កម្មវិធី AMK Mobile ក្នុងទូរស័ព្ទដៃរបស់លោកអ្នក
- ជំហ៊ានទី២៖ ជ្រើសរើសយក ទូទាត់ប្រាក់(Payments)
- ជំហ៊ានទី៣៖ ជ្រើសរើសយក បង់វិក្កយបត្រ (Bills Payment)
- ជំហ៊ានទី៤៖ ស្វែងរក ឈ្មោះក្រុមហ៊ុន Forte Life Assurance (Cambodia) Plc.
- ជំហ៊ានទី៥៖ ជ្រើសរើស លេខគណនី រួចវាយបញ្ជូលលេខបណ្ណសន្យារ៉ាប់រងអាយុជីវិត (Policy Number) 12ខ្ទង់ ហើយនឹងសរសេរ ចំណាំ (Remarks) (ឈ្មោះអតិថិជន)
- ជំហ៊ានទី៦៖ វាយបញ្ចូលចំនួនទឹកប្រាក់ដែលត្រូវបង់ ហើយចុច បន្ត (Continue) ជាការស្រេច។
- បង់បុព្វលាភធានារ៉ាប់រងតាមធនាគារ អេស៊ីលីដា (ACLEDA)
- ជំហ៊ានទី១៖ ចូលក្នុងកម្មវិធីអេស៊ីលីដាទាន់ចិត្ត ជ្រើសរើសយក “បង់ប្រាក់” ឬ “Payments”
- ជំហ៊ានទី២៖ ដាក់ម្រាមដៃ ឬផ្ទៃមុខតាមកាមេរ៉ា ឬបញ្ចូលលេខសម្ងាត់ (PIN) 6ខ្ទង់
- ជំហ៊ានទី៣៖ ជ្រើសរើសយក “វិក្កយបត្រក្រុមហ៊ុនធានារ៉ាប់រង” ឬ “Insurance Bill”
- ជំហ៊ានទី៤៖ ជ្រើសយក ហ្វតតេ ឡាយហ្វ៍ អឹសួរ៉ិនស៍(ខេមបូឌា) ម.ក Forte Life Assurance (Cambodia) Plc.
- ជំហ៊ានទី៥៖ ជ្រើសរើស លេខគណនី រួចបញ្ចូលព័ត៌មាន លេខបណ្ណសន្យារ៉ាប់រង (Policy Number) 12ខ្ទង់ វាយបញ្ចូលចំនួនទឹកប្រាក់ដែលត្រូវបង់ រួចចុច “យល់ព្រម” ឬ “OK”
- ជំហ៊ានទី៦៖ ផ្ទៀងផ្ទាត់ព័ត៌មាន រួចចុច “យល់ព្រម” ឬ “Confirm”
- ជំហ៊ានទី៧៖ ប្រតិបតិ្តការទទួលបានជោគជ័យ។