អ្នកម្ដាយ៖ មនុស្សម្នាក់ដែលផ្ដល់សេចក្ដីស្រឡាញ់ឱ្យអ្នកដោយគ្មានលក្ខខណ្ឌចាប់តាំងពីអ្នកបានចាប់កំណើត រហូតដល់ដង្ហើមចុងក្រោយរបស់គាត់។ គាត់ជាអ្នកមើលថែ និងបណ្ដុះបណ្ដាលអ្នកតាំងពីតូចមក។តម្រូវការរបស់អ្នកជាតម្រូវការសំខាន់ជាងគេបំផុតសម្រាប់គាត់ ជាតម្រូវការសំខាន់ជាងតម្រូវការផ្ទាល់ខ្លួនរបស់គាត់និងសំខាន់ជាងអ្វីៗទាំងអស់នៅលើពិភពលោក។
អ្នកម្ដាយ ជាមនុស្សម្នាក់ដែលតែងតែនៅជាមួយអ្នកជានិច្ចនៅពេលអ្នកត្រូវការគាត់។ អ្នកម្ដាយ ទោះគាត់មិនអាចផ្ដល់ឱ្យអ្នកនូវអ្វីដែលល្អជាងគេបំផុតនៅលើលោក ក៏គាត់អាចផ្ដល់ឱ្យអ្នកនូវអ្វីដែលល្អបំផុតដែលគាត់អាចយកមកបានដែរ។ អ្នកម្ដាយគឺជាវីរៈនារីដ៏អស្ចារ្យម្នាក់។ គាត់ជាទីប្រឹក្សាផ្ទាល់ខ្លួន ជាគ្រូបង្រៀន ជាគ្រូបង្វឹកនៃជីវិត ជាមេចុងភៅ ជាតៃកុងឡាន ជាមិត្តដ៏ល្អ ជាអាណាព្យាបាល ជាអ្នកសម្អាត និងជាគ្រូពេទ្យផ្ទាល់ខ្លួនរបស់អ្នក។ តួនាទីរបស់អ្នកម្ដាយ ស្មើនឹងតួនាទីរបស់មនុស្ស ១០នាក់ហើយគាត់ធ្វើការដោយមិនគិតកម្រៃពីអ្នក។ អ្នកម្ដាយ គឺជាព្រះរស់នៅក្នុងផ្ទះ។
អ្នកម្ដាយ ផ្ដល់គន្លឹះសំខាន់ៗក្នុងការរៀបចំហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់អ្នកដើម្បីឱ្យជីវិតអ្នកកាន់តែប្រសើរឡើង។ គាត់បញ្ជូនអ្នកទៅសាលារៀនដើម្បីជួយជាស្ពានចម្លងអ្នកទៅកាន់ឱកាសជាច្រើនដែលអ្នកអាចស្រមៃបាន ហើយគាត់នឹងជួយជ្រោមជ្រែងអ្នកពុះពារគ្រប់ឧបសគ្គទាំងអស់ដែលអ្នកត្រូវឆ្លងកាត់។
ប្រៀបដូចជាក្ដីស្រឡាញ់របស់ម្ដាយ ហ្វតតេឡាយហ្វ៍ ជួយជ្រោមជ្រែងគ្រួសាររបស់អ្នកនូវហិរញ្ញវត្ថុដែលពួកគាត់ត្រូវការបំផុតនៅពេលមានអវត្តមានលោកអ្នក។ ការចុះឈ្មោះប្រើប្រាស់បណ្ណសន្យារ៉ាប់រងអាយុជីវិតមិនមែនជាប្រផ្នូលអាក្រក់សម្រាប់គ្រួសាររបស់អ្នកទេ។
ផ្ទុយទៅវិញ វាសរបញ្ចាក់ថាលោកអ្នកយកចិត្តទុកដាក់លើក្រុមគ្រួសាររបស់លោកអ្នកជានិច្ចនៅគ្រប់កាលៈទេសៈ ទាំងអស់ រួមបញ្ចូលទាំងពេលដែលគ្មានវត្តមានរបស់លោកអ្នកផងដែរ។ ហ្វតតេឡាយហ្វ៍ តែងតែសប្បាយរីករាយជាមួយអ្នកជានិច្ចនៅពេលគ្រួសាររបស់លោកអ្នកមានសេចក្ដីសុខនិងតែងតែនៅជាមួយពួកគាត់នៅពេលដែលពួកគាត់ជួបទុក្ខ ប្រសិនបើមានគ្រោះអកុសលកើតឡើងចំពោះលោកអ្នក។ ប្រៀបដូចជាក្ដីស្រឡាញ់របស់អ្នកម្ដាយគម្រោងបណ្ណសន្យារ៉ាប់រងអាយុជីវិតរបស់ហ្វតតេឡាយហ្វ៍ ជួយជ្រោមជ្រែងអនាគតការសិក្សារបស់បុត្រធីតារបស់លោកអ្នក និងដើរតួជាគម្រោងថវិការសម្រាប់អ្នកនៅពេលអ្នកចូលនិវត្តន៍។
ប្រៀបដូចជាក្ដីស្រឡាញ់របស់អ្នកម្ដាយ។ ហ្វតតេឡាយហ្វ៍នៅជាមួយអ្នកជានិច្ច។
សូមមើលរឿងរបស់ ណារី នៅទីនេះ ៖ https://fb.watch/4Kf4jWoXJV/
ដើម្បីទទួលបានការប្រឹក្សាដោយឥតគិតថ្លៃ សូមទាក់ទង ៖
លេខទូរស័ព្ទ៖ 023885066 / 098802802
សារអេឡិចត្រូនិច៖ info@fortelifeassurance.com
#ហ្វតតេឡាយហ្វ៍ #ម៉ែខ្ញុំម៉ែគេ #ការរៀបចំអនាគតបែបឆ្លាតវៃ