Giveaway
ខ និងលក្ខខណ្ឌផ្សេងៗ របស់ ហ្វតតេ ឡាយហ្វ៍ សម្រាប់ការ ចែករង្វាន់ក្នុងឱកាសបុណ្យចូលឆ្នាំចិននេះ
- លោកអ្នកត្រូវមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ និងមានទីលំនៅក្នុងព្រះរាជាណាចក្រកម្ពុជា
- អ្នកចូលរួមត្រូវចុច post របស់យើងខ្ញុំ ចុះឈ្មោះក្នុងការចែករង្វាន់នេះដោយបំពេញឈ្មោះ អ៊ីមែល លេខទូរស័ព្ទ និងឆ្លើយសំនួរស្ទង់មតិខ្លីៗរបស់យើងខ្ញុំ
- ការចូលរួមត្រូវបានកំណត់មនុស្សម្នាក់បានត្រឹមតែម្តងប៉ុណ្ណោះ
- ការចូលរួមច្រើនដងពីមនុស្សតែម្នាក់នឹងត្រូវដកសិទ្ធិដោយស្វ័យប្រវត្តិ
- ការផ្តល់ជូនចាប់ផ្តើមពីថ្ងៃទី ១២ ខែកុម្ភៈឆ្នាំ ២០២១ រហូតដល់ថ្ងៃទី ២៨ ខែកុម្ភៈឆ្នាំ ២០២១
- អ្នកឈ្នះនឹងត្រូវប្រកាសនៅថ្ងៃទី ៨ ខែមីនាឆ្នាំ ២០២១
- អ្នកឈ្នះនឹងត្រូវបានជ្រើសរើសក្នុងចំណោមអ្នកដែលចុះឈ្មោះសម្រាប់ការផ្តល់ឱ្យហើយឆ្លើយការស្ទង់មតិខ្លីៗរបស់យើង
- ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ សូមរក្សាសិទ្ធិក្នុងការផ្លាស់ប្តូរ ខ និងលក្ខខណ្ឌទាំងនេះដោយមិនជូនដំណឹងជាមុន
- តាមរយៈការចូលរួមក្នុងឱកាសចែករង្វាន់នេះអ្នកចូលរួមម្នាក់ៗត្រូវយល់ព្រម ការចេញផ្សាយ និង មិនត្រូវធ្វើឲ្យក្រុមហ៊ុនទទួលរងការខាតបង់អ្វីឡើយ។
គោលការណ៍ឯកជនភាព៖
ហ្វតតេ ឡាយហ្វ៍ និងរក្សាឯកជនភាពរបស់លោកអ្នក ហើយនឹងមិនចែករំលែកព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកជាមួយភាគីទីបីដោយគ្មានការយល់ព្រមពីអ្នកឡើយ។
ព័ត៌មានទំនាក់ទំនងដែលបានចែករំលែកនឹងត្រូវបានប្រើដោយក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ សម្រាប់គោលបំណងដូចខាងក្រោម៖
- ដើម្បីទាក់ទងលោកអ្នក និងប្រគល់រង្វាន់ជូនលោកអ្នក
- ដើម្បីផ្សព្វផ្សាយដល់លោកអ្នកនូវ ហ្វតតេ ឡាយហ្វ៍ និងបណ្ណសន្យារ៉ាប់រងរបស់យើងខ្ញុំដែលលោកអ្នកអាចចាប់អារម្មណ៍។