តើលោកអ្នកបានត្រៀមខ្លនរួចហើយឬនៅចំពោះហេតុការណ៍ទាំងឡាយដែលអាចកើតមានឡើងក្នុងស្ថានភាពនៃការរីករាលដាលជំងឺសកល កូវីដ-19 នេះ?

កាលពីដើមឆ្នាំ2020 មិនមាននរណាម្នាក់នឹកស្មានដល់ទេថា ជំងឺកូវីដ-១៩ ក្លាយជាជំងឺរីកដាលសកលទូទាំងពិភពលោកឡើយ។ ឥឡូវនេះ មិនមាននរណាម្នាក់អាចដឹងបានថា ជំងឺនេះនឹងរលាយបាត់នៅពេលណាទេ ប្រទេសកម្ពុជាក៏មិនអាចគេចផុតពីជំងឺនេះបានដែរ។

 

អ្នកនាង លីតា បានចុះឈ្មោះឱ្យកូនប្រុសរបស់គាត់ចូលរៀនថ្នាក់ទី1កាលពីចុងឆ្នាំ 2019។ ឆ្នាំនេះ កូនប្រុសរបស់គាត់ត្រូវរៀនពីផ្ទះដើម្បីរក្សាគម្លាតសង្គម និងទទួលបានការមើលថែទាំពីលោកយាយ ដោយសារអ្នកនាង លីតា និងស្វាមីត្រូវទៅធ្វើការទាំងពីរនាក់។ ប៉ុន្មានខែក្រោយមក នៅខែមេសា ឆ្នាំ2020 ស្វាមីរបស់គាត់ត្រូវបានបញ្ឈប់ពីការងារដោយសារ ក្រុមហ៊ុនមិនអាចផ្ដល់ប្រាក់ខែឱ្យបុគ្គលិកតទៅទៀតបាន។ ឥឡូវនេះគ្រួសាររបស់អ្នកនាង លីតា ពឹងផ្អែកលើអ្នកនាង លីតាទាំងស្រុង។

 

នៅថ្ងៃមួយនោះ មានភ្លៀងធ្លាក់យ៉ាងខ្លាំង នៅពេលដែលអ្នកនាង លីតា កំពុងធ្វើដំណើរត្រឡប់ទៅផ្ទះវិញ អ្នកនាង លីតា បានជួបគ្រោះថ្នាក់ចរាចរណ៍។ នៅពេលដែលគាត់ដឹងខ្លួនឡើងវិញ គាត់បានកំពុងនៅក្នុងមន្ទីរពេទ្យមួយទៅហើយ។ ជាសំណាងល្អ គាត់មិនមានរបួសធ្ងន់ធ្ងរទេ ដោយគ្រាន់តែបាក់ឆ្អឹងជើងប៉ុណ្ណោះ។ អ្នកបង្កគ្រោះថ្នាក់បានរត់គេចខ្លួនបាត់ដោយមិនទទួលខុសត្រូវ។ ពេលនោះ សំនួរមួយបានផុសឡើងក្នុងគំនិតគាត់៖

 

 

 

 

ទោះបីជាពេលឥឡូវនេះ គ្រួសាររបស់គាត់នៅតែអាចរស់នៅបានស្រួលដោយមិនចាំបាច់បារម្ភពីបញ្ហាហិរញ្ញវត្ថុយ៉ាងណាក្ដី តែហានិភ័យគឺមានកំរិតខ្ពស់ណាស់។ គាត់មានសំណាងណាស់ដែលក្រុមហ៊ុនដែលគាត់កំពុងធ្វើការនៅតែផ្ដល់ប្រាក់បៀរវត្តន៍ទោះបីគាត់ត្រូវសម្រាកព្យាបាលរបួសរយៈពេលយូរក៏ដោយ។ ដូច្នេះ គាត់នៅតែមានប្រាក់ចំនូលសម្រាប់គ្រួសារទោះបីជាគាត់កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យ។ ប៉ុន្តែ តើមានរឿងអ្វីកើតឡើង បើសិនជាគាត់មានគ្រោះថ្នាក់រហូតដល់បាត់បង់ជីវិតនៅក្នុងហេតុការណ៍នោះ?


ជាសំណាងល្អ ស្វាមីរបស់នាងជាមនុស្សដែលមានទំនួលខុសត្រូវខ្ពស់។ គាត់បានទិញបណ្ណសន្យារ៉ាប់រងអាយុជីវិតកាលពី 10 ឆ្នាំមុននៅពេលដែលគាត់ទើបតែរៀបការ។ អ្នកនាង លីតា ស្រាប់តែមានអារម្មណ៍ធូរស្បើយក្នុងចិត្តភ្លាមនៅពេលដែលនឹកឃើញរឿងនេះ។


ដូច្នេះ យើងត្រូវចាប់ផ្ដើមសន្សំក្នុងគម្រោងបណ្ណសន្យារ៉ាប់រងអាយុជីវិតទាន់យើងនៅក្មេង ព្រោះអនាគតមើលមិនឃើញឡើយ!

 

 

 

 


តួនាទីរបស់បណ្ណសន្យារ៉ាប់រងគម្រោងគាំពារគឺដើរតួជារនាំងសម្រាប់ការពារមនុស្សជាទីស្រលាញ់ពីវិបត្តិហិរញ្ញវត្ថុក្នុងករណីអវត្តមានលោកអ្នកភ្លាមៗពីក្រុមគ្រួសារ។ និយាយទៅ បណ្ណសន្យារ៉ាប់រងគម្រោងគាំពារជាបណ្ណសន្យារ៉ាប់រងនៃក្ដីស្រឡាញ់។ បណ្ណសន្យារ៉ាប់រងគម្រោងគាំពារធានាជូនលោកអ្នកលើ៖


         - មរណភាព និង
         - ពិការភាពទាំងស្រុង និងជាអចិន្រ្តៃយ៍


ការធានា ដល់200% នៃទឹកប្រាក់ត្រូវបានធានារ៉ាប់រង៖ នៅពេលដែលមានគ្រោះអកុសលកើតឡើង ហើយ អ្នកត្រូវបានធានារ៉ាប់រងអាយុជីវិត ទទួលមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្រ្តៃយ៍បណ្ដាលមកពីគ្រោះថ្នាក់ គាត់នឹងទទួលបានការធានា 200% នៃទឹកប្រាក់ត្រូវបានធានារ៉ាប់រងរបស់គាត់។

 

វាជាគម្រោងសន្សំ៖ បណ្ណសន្យារ៉ាប់រងនេះក៏អាចដើរតួជាគម្រោងសន្សំបានដែរដោយលោកអ្នកនឹងទទួលបានទឹកប្រាក់ត្រលប់មកវិញរហូតដល់ 170% នៅពេលដល់កាលកំណត់។

 

ដើម្បីទទួលបានការប្រឹក្សាដោយឥតគិតថ្លៃ សូមទាក់ទង ៖


លេខទូរស័ព្ទ៖ 023885066 / 098802802


សារអេឡិចត្រូនិច៖ info@fortelifeassurance.com


ឬលោកអ្នកអាចស្វែងយល់បន្ថែមពី ហ្វតតេឡាយហ្វ៍ នៅទីនេះ!

 

 

#ហ្វតតេឡាយហ្វ៍ #បណ្ណសន្យារ៉ាប់រងគម្រោងគាំពារ #ការរៀបចំអនាគតបែបឆ្លាតវៃ