ការសន្យារបស់យើង

ចក្ខុវិស័យ និងបេសកកម្ម

ចក្ខុវិស័យរបស់យើង គឺដើម្បីក្លាយទៅជាក្រុមហ៊ុនធានារ៉ាប់រងឈានមុខគេ នៅប្រទេសកម្ពុជា។ ដើម្បីសម្រេចឲ្យបាននូវចក្ខុវិស័យនេះ យើងមានការប្តេជ្ញា ចិត្តក្នុងការផ្តល់ជូននូវការប្រឹក្សាហិរញ្ញវត្ថុ ដែលលោកអ្នកអាចទទួលបានការ ការពារ និងការវិនិយោគតាម រយៈផលិតផលធានារ៉ាប់រងអាយុជីវិតប្រកបដោយភាពងាយស្រួល និងមានភាពច្នៃប្រឌិត ដែលសាក សម្យនឹងតម្រូវការក្នុង ស្រុកព្រមទំាងនំាមកជូននូវសេវាកម្មល្អឥតខ្ចោះដល់អតិថិជនរបស់យើង។

 

 

 

 

 

 

 

 

 

 

ក្រុមហ៊ុនធានារ៉ាប់រងឈានមុខគេ

មានភាពច្នៃប្រឌិត និងមានតម្លៃសមរម្យសម្រាប់បុគ្គលគ្រប់រូប

ក្នុងនាមជាក្រុមហ៊ុនឈានមុខគេជាមួយនឹងបទពិសោធន៍ ជាង២០ឆ្នំា ក្នុងទីផ្សារធានារ៉ាប់រង ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ អឹសួរ៉ិនស៍ (ខេមបូឌា) ភីអិលស៊ី យល់ច្បាស់ពីបរិបទក្នុងស្រុក និងតម្រូវការរបស់ប្រជាជនកម្ពុជា។ គោលបំណងរបស់យើង គឺដើម្បី នំាមកជូននៅផលិតផលធានារ៉ាប់រងអាយុជីវិត ដែលមានភាពច្នៃប្រឌិត តម្លៃសមរម្យ មានភាពងាយស្រួល ព្រមទំាងសាកសម្យ បំផុតសម្រាប់ប្រជាជនកម្ពុជានៅគ្រប់មជ្ឈដ្ឋាន ទំាងប្រជាជនដែលរស់នៅទីក្រុង និងតាមបណ្តាខេត្តនានា។

 

 

 

 

 

 

 

ផ្តោតសំខាន់លើតម្រូវការក្នុងស្រុក

ហេតុអ្វីបានជាមានវត្តមានរបស់ក្រុមហ៊ុន ហ្វតតេឡាយហ៍្វ?

ប្រជាជនដែលមានកម្រិតជីវភាពទាបមធ្យមជារឿយៗ ពុំទាន់ទទួលបានសេវាធានារ៉ាប់រងអាយុជីវិត នៅក្នុងទីផ្សារធានារ៉ាប់រងនៅឡើយទេ។ ក្រុមហ៊ុន ហ្វតតេឡាយហ្វ៍ អឹសួរ៉ិនស៍ (ខេមបូឌា) ភីអិលស៊ី បាន ប្តេជ្ញាចិត្តក្នុងការបំបែករនាំងនោះ ដើម្បីផ្តល់ជូនសេវាធានារ៉ាប់រងអាយុជីវិតសម្រាប់ប្រជាជនកម្ពុជាគ្រប់ជាន់ថ្នាក់។ ជាមួយនឹងបទពិសោធន៍ជាង២០ឆ្នំាក្នុងវិស័យនេះ យើងជឿជាក់យ៉ាងមុតមំាថា ប្រជាជនកម្ពុជាកំពុងមានតម្រូវការខ្ពស់ ក្នុងការ ទទួលបានសេវាធានារ៉ាប់រងអាយុជីវិត ហើយយើងអាចធ្វើបានរឹតតែប្រសើរជាងនេះ។ ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ អឹសួរ៉ិនស៍ (ខេមបូឌា) ភីអិលស៊ី ត្រូវបានបង្កើតឡើង និងទទួលបានអាជ្ញាបណ្ណប្រកបអាជីវកម្មនៅខែកុម្ភៈ ឆ្នំា ២០១៩។

 

 

 

 

 

 

បុគ្គលិកជាង ២០០នាក់ ដែលប្រកបដោយជំនាញវិជ្ជាជីវៈ

សេវាកម្មល្អឥតខ្ចោះ ពីគ្រប់ជាន់ថ្នាក់

ពួកយើង មានសុទ្ធសឹងតែបុគ្គលិកជំនាញៗ ដែលមានបទពិសោធន៍ច្រើនឆ្នំាក្នុងវិស័យធានារ៉ាប់រងនៅគ្រប់តំបន់ រួមទំាងគណៈគ្រប់គ្រងក្នុងស្រុក ប្រកប ដោយចំណេះដឹងខ្ពស់ផ្នែកធានារ៉ាប់រង។ ក្រុមការងារយើងមានបទពិសោធន៍ចាប់ទី ១០ ទៅ ៤០ឆ្នំា ផ្នែកវាយតម្លៃហានិភ័យធានារ៉ាប់រង ការអភិវឌ្ឍផលិតផល ទីផ្សារ និងផ្នែកលក់ ព្រមទំាងចំណេះដឹងខាងទីផ្សារក្នុងស្រុកផងដែរ។ លើសពីនេះទៅទៀត ក្រុមការងារយើង ពោរពេញដោយភាពជឿជាក់ ស្មោះត្រង់ និងបំពេញការងារប្រកបដោយប្រសិទ្ធភាពថែមទៀត ផង។ ចំណេះដឹង និងបទពិសោធន៍ការងាររបស់ ពួកគាត់ ក្រុមហ៊ុនរបស់យើង បាននិងកំពុងរីកចម្រើនឥតឈប់ឈរ រួមទំាង គុណភាពផលិតផល និងសេវាកម្មផ្សេងៗផងដែរ។